ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោក គាត់ សុរិយា ប្រធានការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថានស្តីទី បានដឹកនាំមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង សហការជាមួយអាជ្ញាធរស្រុកស្រែអំបិល និងសមាគមន៍រាជសី ចុះធ្វើយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ក្នុងស្រុកស្រែអំបិល ។ យុទ្ធនាការនេះមានអ្នកចូលរួមប្រមាណ ១៦៥ នាក់ រួមមាន មន្ត្រីរាជការ សិស្សសាលា និងប្រជាពលរដ្ឋ ដែលបានប្រមូលសំរាមបាន ១.៨៧៥ គីឡូក្រាម នៅតាមបណ្ដោយផ្លូវជាតិចម្ងាយ ៣.៥០០ ម៉ែត្រ។







