លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីសាលាស្រុកថ្មបាំង មេឃុំជីផាត សិស្សានុសិស្ស អញ្ជើញចូលរួមកម្មវិធី “ការរួមគ្នាដើម្បីអភិវឌ្ឍន៍មនុស្សសិលា” ក្រោមប្រធានបទ “ការអប់រំសីលធម៌ចរិយាធម៌សុជីវធម៌គុណធម៌បរិស្ថាន និងសុខភាព” ធ្វើព្រះសង្ឃកថាដោយព្រះភិក្ខុធម្មគន្ធថាវរញ្ញាណោបណ្ឌិត យុទ្ធ ភូថង នៅវត្តសុវណ្ណឥសី (ហៅវត្តជីផាត) ស្ថិតនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥











