លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានចាត់ លោក ឆម កវីសិទ្ធិពល មន្រ្តីការិយាល័យផែនការ និងគាំទ្រឃុំ ចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងលក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុងសហគមន៍អភិវឌ្ឍន៍មូលដ្ឋានឃុំប្រឡាយ ដោយមានការចូលរួមពីលោក មេឃុំ សមាជិកក្រុមប្រឹក្សា លោកមេភូមិ លោកប្រធានជនជាតិដើមភាគតិចជង លោក លោកស្រី គណៈកម្មាធិការសហគមន៍អភិវឌ្ឍន៍ មូលដ្ឋាន ដែលទើបនឹងជាប់ឆ្នោត ដែលប្រព្រឹត្តទៅនៅឃុំប្រឡាយ។
ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥




