លោក ហ៊ុយ សំណាង មេឃុំកណ្ដោល បានអញ្ជើញចូលរួមកិច្ចប្រជុំសិក្ខាសាលារៀនសូត្រសម្រាប់ចីរភាពសហគមន៍ និងកិច្ចពិភាក្សាសម្រាប់ដំណើរការរៀបចំបណ្តាញសហគមន៍នេសាទខេត្តកោះកុង ក្រោមអធិបតីភាពលោក ស៊ូ ហ្ស៊ូត្រា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃរដ្ឋបាលជលផល ដោយមានការអញ្ជើញជាអធិបតីពីសំណាក់
-លោក ហ៊ិន ឡានាយរងខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង
-លោកសយសុផល នាយករងរដ្ឋបាលស្រុកបូទុមសាគរសាគរ
-លោក ម៉េង ហាក់វិច្ឆ័យ នាយកអង្គការMOP
ព្រមទាំងសមាជិក សមាជិការ សហគមន៍ នេសាទ អាជ្ញាធរឃុំ នៃស្រុកស្រែអំបិល និងស្រុកបូទុមសាគរ នៅវិទ្យាល័យស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព:រដ្ឋបាលកណ្តោល
ថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥
មីនា 19, 2025
វេលាម៉ោង ៨:០០ នាទីព្រឹក



