លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង និងការិយាល័យជំនាញ បានអញ្ជេីញអមដំណេីរឯកឧត្តម ស៊ីម ស៊ីថា រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងរបស់ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុន កេីត ខនស្រ្កាក់សិន ស្ថិតនៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមជាមួយលោក ហុង ប្រុស អភិបាលស្តីទីស្រុកស្រែអំបិល ។
========✓✓========
ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨
ត្រូវនឹងថ្ងៃ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥









