លោក យឹម វិចិត្រ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្មបាំង បានចូលរួមកិច្ចប្រជុំ និងដឹកនាំសិស្សមកប្រឡងសិស្សពូកែថ្នាក់ខេត្ត ក្រោមអធិបតីភាពលោក ជូ សេរីយា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។
ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥





