ថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ លោកប្រាក់ វិចិត្រ ឣភិបាលស្រុក និងលោក ប៉ែន ប៊ុនឈួយ ឣភិបាលរងស្រុក ចូលរួមជាមួយក្រុមការងារក្រសួងសាធារណ:ការ និងដឹកជញ្ជូន ក្រុមការងារខេត្ត ចុះពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ១០ ចាប់ពីផ្លូវចាស់២៩៧ ឡើងទៅវាលវែង ព្រំប្រទល់ខេត្តពោធិសាត់ ។