លោក ហែម ធានី អនុប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកថ្មបាំង បានចូលរួមអបអរសាទរទិវាជាតិអំណានលើកទី១០ ១១ មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ "ការអាន ផ្សារភ្ជាប់អន្តរជំនាន់ក្នុងសង្គម" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចកិត្តិសង្គហបណ្ឋិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលប្រព្រឹត្តទៅនៅវិទ្យស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥


