រដ្ឋបាលឃុំជ្រោយប្រស់,ព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក ប៉ែត សុជាតិ ជំទប់ទី១ ឃុំជ្រោយប្រស់ និងលោក លី វណ្ណនី ស្មៀនឃុំជ្រោយប្រស់ បានអញ្ជើញចូលរួមវគ្គបំប៉នរបស់លេខាធិការដ្ឋានគណៈកម្មាធិកាជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅសាលប្រជុំសាលាស្រុកកោះកុង ក្រោមអធិបតីភាព លោក ហួត សារឹម អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង ។




