រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោក ជឹម វណ្ឌី ស្មៀនឃុំ បានអញ្ជើញចូលរួមវគ្គបំប៉ន របស់ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីរភាព (ផ.ក.អ)

វេលាម៉ោង ០៨:០០ នាទីព្រឹល លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោក ជឹម វណ្ឌី ស្មៀនឃុំ បានអញ្ជើញចូលរួមវគ្គបំប៉ន របស់ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយ ចីវភាព (ផ.ក.អ) ក្រោមការដឹកនាំដោយ លោក ហួត សារឹម អភិបាលរងស្រុកកោះកុង កិច្ចប្រជុំតាមប្រព័ន្ធ អនឡាញ (Zoom) ក្រោមអធិបតីភាព ឯកឧត្ដម សរ សុវណ្ណ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិកាជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព សមាសភាពចូលរួម លោកនាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំទាំង៤ សរុបចំនួន ១២នាក់ ស្រី ០២នាក់ សាលប្រជុំសាលាស្រុកកោះកុង។

រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥
March 12, 2025

អត្ថបទទាក់ទង