រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំវិសាញ្ញលើកទី៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរបៀបវារ:ដូចខាងក្រោម
១/ ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុង ។
២/ ពិនិត្យ ពិភាក្សា និង អនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុង ។
៣ / ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលក្រុង។
៤/ ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ ២០២៤ របស់រដ្ឋបាលក្រុង។
៥/ ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មប្រចាំត្រីមាសទី៤ ឆមាសទី២និងឆ្នាំ ២០២៤របស់រដ្ឋបាលក្រុង។
៦/ ពិនិត្យ ពិភាក្សា និង អនុម័ត សេចក្តីព្រាងផែនការសកម្មភាព និងផែនការថវិកាប្រចាំឆ្នាំ ២០២៥ របស់ ការិយាល័យប្រជាពលរដ្ឋក្រុង ។
៧/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់ ប្រចាំខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលក្រុង។
៨/ បញ្ហាផ្សេង ៗ
សមាសភាពអញ្ជើញចូលរួមមាន សមាជិក សមាជិកាក្រុមប្រឹក្សាក្រុង គណ:អភិបាលក្រុង លោក លោកស្រីនាយក នាយករងរដ្ឋបាល លោកស្រីប្រធានកាិយាល័យប្រជាពលរដ្ឋក្រុង លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី និងលោក លោកស្រីចៅសង្កាត់ទាំងបី សរុបប្រមាណ ២៦រូប ។
ថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
December 30, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#