រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក យូ​ មី​ សមាជិកក្រុមប្រឹក្សា បានដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី១៣​ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។

នៅព្រឹកថ្ងៃចន្ទ ៩​ កេីត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទី : លោក យូ​ មី​ សមាជិកក្រុមប្រឹក្សា បានដឹកនាំកិច្ចប្រជុំសាមញ្ញលេីកទី១៣​ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទដេីម្បីពិនិត្យ​ និងអនុម័តរបៀបវារ:ដូចខាងក្រោម ៖

១/.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលេីកទី១២ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។

២/.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលក្រុងខេមរភូមិន្ទ សម្រាប់ខែមិថុនា និងឆមាសទី០១ ឆ្នាំ២០២០។

៣/.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លេីកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្ត្រី-បុគ្គលិកនៃរដ្ឋបាលក្រុងខេមរភូមិន្ទ ការិយាល័យជំនាញ មន្ទីរសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងសង្កាត់ទាំងបី សម្រាប់ខែ មិថុនា ឆ្នាំ២០២០។

៤/.បញ្ហារផ្សេងៗ។

ទីកន្លែង : សាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពី : រដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង