/ / /

លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីក្រីក្រទើបនឹងសម្រាល ចំនួន០៣គ្រួសារ

28/06/2020(3:00pm)

==================

លោក ហាក់ ឡេង អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោកស្រី អ៉ិនសោភ័ណ្ឌ  អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនស្ត្រីក្រីក្រទើបនឹងសម្រាល ចំនួន០៣គ្រួសារ :

 ១. ឈ្មោះ សាម សាអាំមីណាស់ រស់នៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

២. ឈ្មោះ ជួន ឈិន រស់នៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង 

៣.ឈ្មោះ អ៉ឹម ស៊ីនោង រស់នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង 

បច្ចុប្បន្នកំពុងសម្រាក នៅមណ្ឌលសុខភាពអណ្ដូងទឹក ។

នាឱកាសនោះក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសស្ត្រីដែលទើបនឹងសម្រាលកូនថ្មីៗ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ  ។

អំណោយរួមាន៖ ខោទឹកនោម ១ដុំ កន្សែងពោះគោ ១ ពូក ១ ម៉ុង ១ សាប៊ូ ១ ម្សៅ១ ស្រោមដៃ ស្រោមជើង មួក   អាវឈុត ក្រដាស់អនាម័យ ទឹកសុទ្ធ ១យួរទឹកដោះគោ ១យួរ និងថវិកា ១០០.០០០រៀល។ 

ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃ អាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០

June 28/2020

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    19/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី’’គនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា’’

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    19/03/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមអបអរសាទរទិវាជាតិសង្គមកិច្ចលើកទី២និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីគណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ

  • ហេង គីមឆន/
    19/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមចូលរួមអបអរសាទរ ទិវាជាតិសង្គមកិច្ច លើកទី២ និង ទិវាសង្គមកិច្ចពិភពលោក លើកទី១៩ ក្រោមប្រធានបទ៖ រួមគ្នាកសាងក្តីសង្ឃឹម និងភាពសុខដុមរមនា

  • ហេង គីមឆន/
    19/03/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធី “បើកយុទ្ធនាការផ្សព្វផ្សាយ ស្ដីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេងនៅតាមសហគ្រាស ឆ្នាំ២០២៦”

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំតាមដាន និងត្រួតពិនិត្យការផ្សព្វផ្សាអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ