លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមណ្ឌលសីមា និងលោក ឃួន គឹមសុង មន្រ្តីការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បានចូលរួមកិច្ច ប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ប្រចាំខែកុម្ភៈឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ។
នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង។
ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥
វេលាម៉ោង២:០០នាទីរសៀល






