ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ
នៅព្រឹកថ្ងៃទី៨ខែមីនាឆ្នាំ២០២៥នៅសាលាឃំុថ្មដូនពៅចាប់ម៉ោង៨ៈ ៣០ នាទីព្រឹករហូតដល់ម៉ោង៩ៈ៣០ នាទីព្រឹកបានប្រារព្ធពិធីអបអសាទរខួបលើកទី១១៤ទិវាសិទ្ធនារីអន្តរជាតិ ៨មីនាឆ្នាំ២០២៥
ក្រោម ប្រធានបទសិទ្ឋ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប ក្រោមអធិបតីភាព លោកស្រី ឆេង ឡូត ជាជំទប់ទី២ ឃុំថ្មដូនពៅ និងលោកស្រី មៀច បុិញ ជាក្រុមប្រឹក្សាឃំុថ្មដូនពៅ និងមានការចូលរួមលោកនាយប៉ុស្តិ៍ថ្មដូនពៅ លោកនាយកសាលាទាំង៣នៅក្នុងឃុំថ្មដូនពៅ និង មេភូមិទាំង២ភូមិ មានប្រជាពលរដ្ឋចូលរួមមានចំនួន ១៤៧នាក់ប្រុស ០៥នាក់
ក្នុងនោះសិក្សានុសិស្សចំនួន ៤០នាក់ប្រុស ០០នាក់ ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង
ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
March 8, 2025
ប្រភពៈ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ



