ថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ក្រោមអធិបតីភាព លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ ដោយមានការចូលរួមពី គណៈអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យជំនាញ អង្គភាពជុំវិញស្រុក លោក លោកស្រីមេឃុំ និងមន្រ្តីរាជការសាលាស្រុក របៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យ និងអនុម័ត ដីកាស្ដីពីការកំណត់ប្រតិទិន និងទីកន្លែងសម្រាប់កិច្ចប្រជុំសាមញ្ញឆ្នាំទី២ អាណត្តិទី៣ សម្រាប់រយៈពេល១២ខែ របស់ក្រុមប្រឹក្សាស្រុក
៣.ពិនិត្យសេចក្ដីព្រាងសំណើសុំនិយ័តភាពឥណទានថវិកាក្នុងជំពូក ៦០,៦១,៦៤ និង៦៩
៤.ពិនិត្យ ពិភាក្សា និងអនុម័តប្រធានបទ ទីកន្លែង កាលបរិច្ឆេទ ពេលវេលា និងអ្នកចូលរួម សម្រាប់ការចុះបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ឆ្នាំ២០២០
៥.របាយការណ៍របស់គណៈអភិបាល ស្ដីពីវឌ្ឍនភាពនៃការធ្វើសមាហរណកម្មមន្រ្តីរាជការស៊ីវិលចូលក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកមណ្ឌលសីមា
៦.ពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍របស់រដ្ឋបាលស្រុកមណ្ឌលសីមា ប្រចាំខែមិថុនា ឆ្នាំ២០២០ ។
៧.ពិនិត្យសេចក្ដីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនដល់មន្រ្តីរាជការសាលាស្រុកប្រចាំខែមិថុនា ឆ្នាំ២០២០
៨.បញ្ហាផ្សេងៗ