ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ។
នៅព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរពេទ្យបង្អែកខេត្តកោះកុង រៀបចំកិច្ចប្រជុំរួម ប្រចាំខែធ្នូ ឆ្នាំ២០២៤ ដែលដឹកនាំប្រជុំដោយលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមានវត្តមានចូលរួមពីថ្នាក់ដឹកមន្ទីរពេទ្យ និងមន្ត្រីបុគ្គលិកទាំងអស់ ដែលមានរបៀបវារៈដូចខាងក្រោម÷
១-ការរៀបចំត្រៀមលក្ខណៈការចុះវាយតម្លៃនៅមន្ទីរពេទ្យផ្ទាល់ ពីគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ជាតិ
២-ការបង្ហាញអំពីលទ្ធផលសម្រេចបាននៃសូចនាករសំខាន់ៗមួយចំនួនក្នុងមន្ទីរពេទ្យ ក្នងត្រីមាសទី៣ ឆ្នាំ២០២៤ និងការលើកទិសដៅសម្រាប់ត្រីមាស និងឆ្នាំបន្ទាប់
៣-ការបង្ហាញលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ របស់ក្រុមការងារQI-PS
៤-ការបង្ហាញលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ របស់ក្រុមការងារ IPC
៥-ការបង្ហាញលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ របស់ក្រុមការងារ AMR-AMS
៦-ការបង្ហាញលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ របស់ក្រុមការងារ Spot check
៧-ផ្សេងៗ….