/ / /

រដ្ឋបាលស្រុកបូទុមសាគរ នឹងមានការរៀបចំកម្មវិធី (ការរួមគ្នា ដើម្បីអភិវឌ្ឍមនុស្សសិលា) ក្រោមប្រធានបទ៖ការអប់រំសីលធម៌ សុជីវធម៌ គុណធម៌ បរិស្ថាន និងសុខភាព នៅ តាមបណ្តាវត្ត និងសាលារៀនរបស់រដ្ឋ និងឯកជន ដែលប្រារព្ធសង្ឃកថាដោយព្រះភិកូនម្មគន្ធថាវរញាណោ បណ្ឌិត យុទ្ធ ភូថង ដឹកនាំកម្មវិធីដោយ ព្រះលក្ខណ៍ មុនី វង្សពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុទ្ធ គង្គាមហាមុនី ព្រះមេគណនៃគណៈធម្មយុត្តិកនិកាយខេត្តកោះកុង

សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមកម្មវីធីរួមគ្នាដើម្បីអភិវឌ្ឍមនុស្សសិលា
រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកស្រីប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សា លោក លោកស្រីអភិបាលរង ស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធាន មន្ត្រី និងអង្គភាពជំនាញជុំវិញស្រុក លោកនាយក នាយករង នាយិកា នាយិការង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកមេឃុំអណ្តូងទឹក ឃុំកណ្តោល និងឃុំថ្មស មេភូមិ អាជីវករ ពាណិជ្ជករ ម្ចាស់ផ្ទះសំណាក់ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ អង្គការ សមាគម សង្គមស៊ីវិល សប្បុរសជន និងប្រជាពុទ្ធបរិស័ទមេត្តាជ្រាបថា នៅថ្ងៃទី ៨និង៩ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋបាលស្រុកបូទុមសាគរ នឹងមានការរៀបចំកម្មវិធី (ការរួមគ្នា ដើម្បីអភិវឌ្ឍមនុស្សសិលា) ក្រោមប្រធានបទ៖ការអប់រំសីលធម៌ សុជីវធម៌ គុណធម៌ បរិស្ថាន និងសុខភាព នៅ តាមបណ្តាវត្ត និងសាលារៀនរបស់រដ្ឋ និងឯកជន ដែលប្រារព្ធសង្ឃកថាដោយព្រះភិកូនម្មគន្ធថាវរញាណោ បណ្ឌិត យុទ្ធ ភូថង ដឹកនាំកម្មវិធីដោយ ព្រះលក្ខណ៍ មុនី វង្សពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុទ្ធ គង្គាមហាមុនី ព្រះមេគណនៃគណៈធម្មយុត្តិកនិកាយខេត្តកោះកុង។

កម្មវិធីមានដូចខាងក្រោម

១. ថ្ងៃសៅរ៍១០កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨៖០០នាទីព្រឹក និងមានពិធីរាប់បាត្រដែលមានព្រះសង្ឃចំនួន៤០អង្គ នៅវត្តចន្ទមុនីរាម (ហៅវត្តអណ្តូងទឹក) ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
២.ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥វេលា ម៉ោង៨៖០០នាទីព្រឹក និងមានពិធីរាប់បាត្រដែលមានព្រះសង្ឃចំនួន៣០អង្គ នៅវត្តអង្គសិលាមុនី (ហៅវត្តថ្មស) ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
(សូមអានព័ត៌មានលំអិតខាងក្រោម)

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    03/06/2026

    ញត្តិគាំទ្រ ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រត្រួតស៊ីគា្ន ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ

  • ហេង គីមឆន/
    03/06/2026

    លោក ចេង មុន្នីរិទ្ធ ប្រធានគណៈកម្មាធិការអនុសាខាស្រុកគីរីសាគរ បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    លោក ភូថង សេរីវុឌី្ឍ ប្រធានគណៈកម្មាធិការអនុសាខាក្រុងខេមរភូមិន្ទ បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត កោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារចាំបាច់មួយចំនួន ពាក់ព័ន្ធនិងងវិស័យរ៉ែ និងថាមពល ដែលប្រតិភូកម្មមករដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត

  • ហេង គីមឆន/
    03/06/2026

    ឯកឧត្តម កែវ សាវៃ បរិច្ចាគថវិកាចំនួន ៥០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    03/06/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បរិច្ចាគថវិកាចំនួន ១,០០០,០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦