លោកស្រី គង់ វាសនា សមាជិកក្រុមប្រឹក្សាស្រុក និងជាប្រធាន គ.ក.ស.ក ស្រុកមណ្ឌលសីមា លោកស្រី រិន គន្ធា អភិបាលរងស្រុក និងលោក ចក់ ត្រឹង អនុប្រធានអចិន្រ្តៃយ៍ គ.ក.ស.ក ស្រុក បានចូលរួមកិច្ចប្រជុំបូកលទ្ធផលការងារ០៩ខែ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ( គ.ក.ស.ក) ខេត្ត និង គ.ក.ស.ក ក្រុង ស្រុក ក្រោមអធិបតីភាព លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកោះកុង ។
នៅសាលប្រជុំសាខាកាកបាទក្រហមខេត្តកោះកុង។
ថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីព្រឹក