លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ក.ស.កខេត្ត បានដឹកនាំមន្ត្រី ៤រូបចូលរួមរៀបចំ "កិច្ចប្រជុំបូកលទ្ធផលការងារ០៩ខែ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ( គ.ក.ស.ក) ខេត្ត និង គ.ក.ស.ក ក្រុង ស្រុក"ក្រោមអធិបតីភាព លោកជំទាវ ចេង វន្នី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដែលមានអ្នកចូលរួមសរុប ៣៦នាក់ (ស្តី២៩នាក់) នៅសាលប្រជុំសាខាកាកបាទក្រហមខេត្តកោះកុង។ ថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤