លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល លោក កុក សំអ៊ាន ប្រធានស្តីទីន.ដ.ស.ភស្រុក បានអញ្ជើញចូលរួមប្រជុំពិភាក្សា ដើម្បីត្រួតពិនិត្យ និងសិក្សាលើករណីសំណើសុំចុះបញ្ជីដីក្នុងភូមិត ភូមិអូរជ្រៅ ភូមិស្ទឹងឆាយ ឃុំបឹងព្រាវ និងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម បែន រ័ត្ន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!