/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ១៦២២ សជណ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រងការងារ នៅរដ្ឋបាលក្រុង ស្រុក។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្ត កោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសេចក្តី ជូនដំណឹងលេខ១៦២២ សជណ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រង ការងារនៅរដ្ឋបាលក្រុង ស្រុក។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា នាចុង ឆ្នាំ២០១៩កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ អនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាននៅថ្នាក់ក្រុង ស្រុក ខណ្ឌ ស្របតាមគោលការណ៍រដ្ឋបាលឯកភាព ដោយ បាន ធ្វើសមាហរណកម្មការិយាល័យជំនាញនានារបស់ក្រសួងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ទន្ទឹមនេះរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក៏បាន ប្រកាសដាក់ឱ្យដំណើរការអនុវត្តតាមមុខងារ និងរចនាសម្ព័ន្ធ គ្រប់គ្រងថ្មីរបស់ខ្លួន កាលពីកំឡុងខែកុម្ភៈឆ្នាំ២០២០ រួចរាល់អស់ហើយ។ ក្នុងន័យនេះរដ្ឋបាលក្រុង ស្រុក ត្រូវមាន គណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ក្នុង ការបំពេញ តួនាទី ភារកិច្ច និងការអនុវត្តមុខងារនានាក្នុង ដែនសមត្ថកិច្ច របស់ខ្លួន។ ប្រធានការិយាល័យ អង្គភាពនានា ក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ត្រូវមានគណនេយ្យភាព តាមឋានានុក្រម ចំពោះថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ដើម្បីពង្រឹងការគ្រប់គ្រង និងចាត់ចែងការងារ របស់រដ្ឋបាលក្រុង ស្រុក ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ត្រូវផ្អែកលើគោលការណ៍សំខាន់ៗមួយចំនួន ១-រាល់លិខិតរដ្ឋបាលរបស់ក្រុង ស្រុក សម្រាប់ធ្វើការទំនាក់ទំនង​ការងារទៅស្ថាប័នខាងក្រៅ រួមមាន ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពនានាទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិដទៃទៀត ព្រមទាំងស្ថាប័នមិនមែនរដ្ឋ ត្រូវពិនិត្យ សម្រេច និងចុះហត្ថលេខាដោយថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ផ្អែកតាមការកំណត់ដោយលិខិតបទដ្ឋានជាធរមាន ដោយត្រូវប្រើប្រាស់ត្រា និងចុះលេខលិខិតរបស់រដ្ឋបាលក្រុង ស្រុកសាម៉ីនីមួយៗ។ ២-អភិបាលក្រុង ស្រុក អាចប្រគល់សិទ្ធិក្នុងការពិនិត្យសម្រេច និងចុះហត្ថលេខាលើលិខិតរដ្ឋបាលមួយចំនួនដល់អភិបាលរង ឬនាយករដ្ឋបាលតាមការចាំបាច់ ឱ្យប្រើប្រាស់ទម្រង់លិខិត ត្រា និងការចុះលេខលិខិតរបស់រដ្ឋបាលក្រុង ស្រុក។ ៣-ប្រធានការិយាល័យ ឬប្រធានអង្គភាពនានានៃរដ្ឋបាលក្រុង ស្រុក ពុំមានសិទ្ធិក្នុងការសម្រេច និងចុះហត្ថលេខាលើលិខិត រដ្ឋបាលណាមួយក្នុងនាមរដ្ឋបាលក្រុង ស្រុក ដើម្បីធ្វើ​ការទំនាក់ទំនងការងារទៅស្ថាប័នខាងក្រៅបានឡើយ។ ៤-ប្រធានការិយាល័យ ឬប្រធានអង្គភាពនានានៃរដ្ឋបាលក្រុង ស្រុក អាចធ្វើការទំនាក់ទំនងការងារ​ផ្ទៃក្នុងតាមរយៈលិខិត​រដ្ឋបាល(ក្នុងចំណោមការិយាល័យ និងអង្គភាពនៃរដ្ឋបាលក្រុង ស្រុក រវាងការិយាល័យ ឬអង្គភាពជាមួយថ្នាក់ដឹកនាំរដ្ឋបាលក្រុង ស្រុក និងរវាងការិយាល័យ ឬជាមួយអង្គភាពក្រោមឱវាទ) និងមានសិទ្ធិពិនិត្យ និងចុះហត្ថលេខាលើទំរង់បែបបទ នៅ​ការផ្ដល់សេវារដ្ឋបាលក្នុងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសតាមតួនាទី ភារកិច្ចរបស់ខ្លួន។ ៥-ដើម្បីធានាការផ្ដល់សេវាជូនប្រជាពលរដ្ឋបានឆាប់រហ័ស មិនទាន់ពេលវេលា អភិបាលក្រុង ស្រុក ត្រូវកំណត់ក្របខ័ណ្ឌ​ពេលវេលាជាក់លាក់សម្រាប់ការពិនិត្យ សម្រេច និងចុះ​ហត្ថលេខា​លើឯកសារពាក់ព័ន្ធនិងប្រភេទសេវានីមួយៗ​ដែលត្រូវផ្ដល់ជូនប្រជាពលរដ្ឋ។ អភិបាល និងថ្នាក់ដឹកនាំក្រុង ស្រុក ដែលបានទទួលសិទ្ធិក្នុងការពិនិត្យសម្រេច និងចុះហត្ថលេខាលើឯកសារទាំងនេះ ត្រូវអនុវត្ត​តាម​ក្របខ័ណ្ឌពេលវេលាដែលបានកំណត់ឲ្យបានម៉ឺងម៉ាត់៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    11/03/2026

    តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ មានសេចក្ដីក្ដុកក្ដួល និងក្រៀមក្រំជាទីបំផុតដោយបានទទួលដំណឹងថា លោក ចាន់ សុវណ្ណា ទីប្រឹក្សា ក្រសួងមហាផ្ទៃ ត្រូវជាឪពុកបង្កើតរបស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ បានទទួលមរណភាពកាលពី ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    11/03/2026

    សកម្មភាព​ក្រុមការងាររបស់ក្រុមហ៊ុន​ ស៉ីនវៃ(ខេមបូឌា​)​ ធេលីខម​ (Xinwei Cambodia Telecom)​ រុះរេីស្ថានីយ៍បង្គោលអង់តែនទូរសព្ទ ស្ថិតនៅ​បរិវេណមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង​ ភូមិ១​ សង្កាត់ស្មាច់មានជ័យ​ ក្រុងខេមរភូមិន្ទ​ ខេត្ត​កោះកុង​

  • ហេង គីមឆន/
    11/03/2026

    លោកឧត្តមសេនីយ៍ ទោ គង់មនោ ស្នងការនគរបាលខេត្តកោះកុង និងភរិយា អញ្ជើញជាគណៈធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ក្រោមប្រធានបទសន្តិភាព និងសន្តិសុខសម្រាប់នារី និងគ្រួសារ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពក្រុមគ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីពេទ្យបង្អែកខេត្តកោះកុង សហការជាមួយក្រុមគ្រូពេទ្យជំនាញឯកទេសទេស រោគស្ត្រី ស្ម័គ្រចិត្ត ជនជាតិបារាំង មកពីប្រទេសបារាំង ផ្ដល់ការព្យាបាលដោយការវះកាត់ជំងឺរោគស្ត្រី ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    11/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន