នាថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ពៅ ចន្ធី អនុប្រធានមន្ទីរផែនការខេត្តកោះកុង តំណាងលោកប្រធានមន្ទីរ បានចូលរួមពិធីប្រកាសផ្សព្វផ្សាយ "របាយការណ៍ស្ដីពី ស្ថានភាពប្រជាសាស្ត្រ និងសង្គម-សេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចនៅកម្ពុជា៖ បច្ចុប្បន្នភាពឆ្នាំ២០២៤" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី នៃក្រុមការងារអន្តរស្ថាប័ន ផលិតទិន្នន័យសហគមន៍និងរបាយការណ៍ជនជាតិដើមភាគតិច តំណាង UNFPA ប្រចាំកម្ពុជា ការិយាល័យកុងស៊ុល និងសហប្រតិបត្តិការនៅកម្ពុជា អង្គការជនជាតិដើមភាពតិចកម្ពុជា តំណាងចាស់ទុំជនជាតិដើមភាគតិច តំណាងគណៈអភិបាលរាជធានីខេត្ត មន្ទីរពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុប៣៣៣រូប ស្រី ១០៨រូប ដែលប្រព្រឹត្តទៅនៅ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ កម្មវិធីដែលប្រកាសផ្សាយនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទិន្នន័យថ្នាក់ជាតិអំពីជនជាតិដើមភាគតិចនៅកម្ពុជា សម្រាប់ការងារអភិរក្ស និងការអភិវឌ្ឍជនជាតិដើមភាគតិចនៅកម្ពុជា។