លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងារឃុំ រួមមានសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំ អនុភូមិកៀនក្រឡាញ់ សមាជិកភូមិតានី ដោយមានការចូលរួមពី លោក ឌី កំសាន្ត ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ស្រុក និងអ្នកម៉ៅការសាងសង់ ចុះទៅត្រួតពិនិត្យវាយតម្លៃ និងប្រគល់ទទួលគម្រោងសាងសង់លូមូលកាត់ផ្លូវមុខបី១កន្លែងដែលមានអង្កត់ផ្ចិត១ម៉ែត្រប្រវែង៧ម៉ែត្រ និងលូជ្រុងភ្លោះ១កន្លែង (ជំហ៊ានទី៣) ទំហំ៣ម៉ែត្រ កំពស់៣ម៉ែត្រ គុណទទឹង៧ម៉ែត្រ១កន្លែង តាមកិច្ចសន្យាចុះថ្ងៃ២៣ ខែឧសភាឆ្នាំ២០២៤ បានសាងសង់រួចរាល់១០០% ស្ថិតនៅភូមិកៀនក្រឡាញ់ និងភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ។
ក្រោយពីបានពិនិត្យរួចរាល់ លោកមេឃុំបានណែនាំទៅអ្នកម៉ៅការថាត្រូវដាក់ថ្មទប់នៅពីខាងមុខជើងតេបន្ថែមផង ។
ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនិងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤