លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក លើរបៀបវារៈដូចខាងក្រោម :
១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី៩ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
២/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី៨ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែមីនា ឆ្នាំ២០២៥
៤/ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបាន មកពីការផ្ដល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភ ជូនមន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥
៥/ពិនិត្យ ពិភាក្សា និងអនុម័ត លើការបិទបញ្ជីចំណូលចំណាយឆ្នាំ២០២៤ របស់រដ្ឋបាលស្រុកបូទុមសាគរ
៦/ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាង សេចក្ដីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការទាំង៣ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ៖
-គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារ របស់ក្រុមប្រឹក្សា នៃរដ្ឋបាលស្រុកបូទុមសាគរ
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សានៃរដ្ឋបាលស្រុកបូទុមសាគរ
-គណៈកម្មាធិការលទ្ធកម្ម របស់ក្រុមប្រឹក្សា នៃរដ្ឋបាលស្រុកបូទុមសាគរ
៧/ផ្សេងៗ
-កាផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៤៣នាក់/ស្រី ០៥នាក់។ នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ
ថ្ងៃពុធ ១៤ រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក












