លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ និងពិនិត្យសេចក្ដីព្រាងឯកសារប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុកប្រចាំខែកុម្ភៈ ឆ្នាំ២០២៥
៤.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥
វេលាម៉ោង ៨:៣០នាទីព្រឹក














