រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានចែកប័ណ្ណសមធម៌ ឆ្នាំ២០២០ ជូនដល់ប្រជាពលរដ្ឋក្នុងឃុំ

ថ្ងៃ​សុក្រ​១៤​រោច​ខែ​ជេស្ឋ​ឆ្នាំ​ជូត​ទោ​ស័ក​ពុទ្ធសករាជ​២៥៦​៤​ត្រូវ​នឹង​ថ្ងៃទី​១៩​ខែ​មិថុនា​ឆ្នាំ​២០២០​រដ្ឋបាលឃុំភ្ញីមាសបានដឹកនាំក្រុមការងាររួមមាន.មេឃុំ.ស្មៀនឃុំ.មេប៉ុស្តិ៍.មេភូមិនឹង​ប្រជា​ការពារ​ឃុំ​បាន​ចុះ​ចែក​ប័ណ្ណ​សមធម៌​ឆ្នាំ​២០២០​​(ប័ណ្ណក្រីក្រ)ជូនដល់ប្រជាពលរដ្ឋទាំងបីភូមិសរុប៣៣.គ្រួសារ.ភូមិ​តានី​១​៥​គ្រួសារ.ភូមិ​ភ្ញី​មាស១៣គ្រួសារនិងភូមិកៀនក្រឡាញ់៥គ្រួសារ.ហើយ​បានអប់រំ​ណែនាំ​ដល់​ពួក​គាត់​រក្សា​ទុក​ឲ្យ​បាន​ល្អដូច មាន​ការ​ណែនាំ​នៅ​ក្នុង​ប័ណ្ណ​សមធម៌​ស្រាប់​ ប្រភព រដ្ឋបាលឃុំភ្ញីមាស

អត្ថបទទាក់ទង