រដ្ឋបាលឃុំជ្រោយប្រស់,ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក លោក ពុំ ធឿន មេឃុំជ្រោយប្រស់ និងលោក សាណក់ សុខស្អាត មេភូមិជ្រោយប្រស់ បានចូលរួមប្រជុំពិភាក្សា ករណីសំណើរបស់បញ្ជាការដ្ឋានការពារកោះឆ្នេរ នៃកងទ័ពជើងទឹក ស្នើសុំវាស់វែងដីកោះកុងក្រៅលេខ២ និងកោះយ៉ នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង ក្រោមអធិបតីភាព លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។





