លោក ប្រាក់ គា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងការិយាល័យជំនាញពាក់ព័ន្ធ ចូលរួមចុះពិនិត្យទីតាំង ស្នើសូមធ្វើវារីវប្បកម្ម ចិញ្ចឹមបង្គាស បង្គាខ្លឹង ត្រីទីឡាព្យ៉ាក្រហម ត្រីឆ្ពុង ដឹកនាំដោយលោកស្រី អ៉ី នារីនេត អភិបាលរងខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ស្ថិតនៅភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោងឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤
ប្រភព: ខុន រិទ្ធី