នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោងឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ លោក សៀង សុទ្ធមង្គល អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមជា អធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ០១ខ្សែ ប្រវែង១០៣០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតនៅភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព: ខុន រិទ្ធី