វេលាម៉ោង ០៨:០០ នាទីព្រឹក លោក ទូច សុវណ្ណ ជំទប់ទី២ ឃុំត្រពាំងរូង បានសហការជាមួយលោក យោង ចាន់ឌី នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំត្រពាំងរូង ចុះធ្វើវេទិការសាធារណ:ផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំ.សង្កាត់ទាំង ៧ចំនុច និងផ្សព្វផ្សាយបន្ថែម អំពី កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នា អភិវឌ្ឍដោយចីរភាព ព្រមទាំងណែនាំពាក់ព័ន្ធ និងការបង្ការទប់ស្កាត់ភ្លើងឆេះព្រៃ នៅរដូវប្រាំង ដល់ ប្រជាពលរដ្ឋរស់នៅក្នុង ភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង និងមានអ្នកចូលរួមចំនួន ៦១ នាក់ ស្រី៣៦ នាក់ ។
រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥
February 3, 2025


