រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រឡាយ បានចេញល្បាតនៅក្នុងមូលដ្ឋាន និងសហកាជាមួយលោកមេឃុំ មេភូមិ ចុះធ្វើវេទិកាសាធារណ:គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព

ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រឡាយ បានចេញល្បាតនៅក្នុងមូលដ្ឋាន និងសហកាជាមួយលោកមេឃុំ លោកមេភូមិ ចុះធ្វើវេទិកាសាធារណ:
គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពអំពីប្រធានបទ
១ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ
២. គ្មាអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង
៣.ផ្ដល់សេវាសាធារណ:ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥

ប្រភពៈ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រឡាយ

អត្ថបទទាក់ទង