រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំឫស្សីជ្រុំ និងការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលស្រុកថ្មបាំងសូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកស្រី ង៉ែត ចិន្តា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុកថ្មបាំង ព្រមទាំងគ្រួសារ ដែលបានឧបត្ថម្ភថវិកាដើម្បីចូលរួមក្នុការសាងសង់ រោងដោល មត្តេយ្យសិក្សាសហគមន៍ នៅ វាលទ្រៀកស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ។

រដ្ឋបាលឃុំឫស្សីជ្រុំ និងការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលស្រុកថ្មបាំងសូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកស្រី ង៉ែត ចិន្តា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុកថ្មបាំង ព្រមទាំងគ្រួសារ ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០,០០០ រៀល ដើម្បីចូលរួមក្នុងការសាងសង់ រោងដោល មត្តេយ្យសិក្សាសហគមន៍ មានទំហំ៥×៦ ម៉ែត្រ នៅវាលទ្រៀកស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដែលជាប្រយោជន៍ដល់កូនចៅ បងប្អូន ប្រជាពលរដ្ឋបានចូលរៀននៅមត្តយ្យសិក្សាសហគមន៍។ក្នុងនាមរដ្ឋបាលឃុំឫស្សីជ្រុំ និងការិល័យអប់រំស្រុកជំនួសមុខឱ្យប្រជាពលរដ្ឋ សូមជូនពរ លោកស្រី ង៉ែត ចិន្តា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុកថ្មបាំង ព្រមទាំងគ្រួសារ  ឪ្យជួបប្រទះពុទ្ធពរទាំង៤ប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច។

ថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥

ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។

អត្ថបទទាក់ទង