រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង ប្រជុំពិភាក្សា ស្តីពីសំណើសូមកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងក្រុងខេមរភូមិន្ទ ជាមួយស្រុកមណ្ឌលសីមា

រដ្ឋបាលខេត្តកោះកុង ប្រជុំពិភាក្សា ស្តីពីសំណើសូមកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងក្រុងខេមរភូមិន្ទ ជាមួយស្រុកមណ្ឌលសីមា

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីសំណើសូមកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងក្រុងខេមរភូមិន្ទ ជាមួយស្រុកមណ្ឌលសីមា។

ជាលទ្ធផល អង្គប្រជុំបានឯកភាពលើកំណត់ហេតុរួម ហើយទន្ទឹមនឹងនោះ យោងតាមស្មារតីនៃកិច្ចប្រជុំពិភាក្សានេះ លោកអភិបាលរងខេត្ត ប្រធានអង្គប្រជុំ នឹងធ្វើរបាយការណ៍ គោរពជូន លោកជំទាវអភិបាលខេត្ត ជ្រាប ដើម្បីលើកសំណើទៅក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ ពិនិត្យបន្តនីតិវិធី។
ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤

អត្ថបទទាក់ទង