លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង។
លោកស្រីអភិបាលរងខេត្ត ស្នើលោក លោកស្រី ដែលជាសមាជិក នៃអង្គប្រជុំចូលរួមជាមតិយោបល់ ដើម្បីជាធាតុចូលសំខាន់ សម្រាប់ជាមូលដ្ឋាន ក្នុងការត្រៀមរៀបចំកិច្ចការសំខាន់ រួមមាន ១-ដើម្បីពិភាក្សាអំពីការរៀបចំការងារអេដស៍ ០១ ធ្នូឆ្នាំ២០២៤ លើប្រធានបទ “សិទ្ធជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍ " ២-ត្រៀមរៀបចំប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តស្តីពីការបូក សរុបលទ្ធផល និងសមិទ្ធផលប្រចាំឆ្នាំ ៣-ពិភាក្សាអំពីការចុះពិនិត្យ និងតាមដានការងាររបស់គណៈកម្មាធិការអេដស៍ ក្រុង/ស្រុក ៤-ពិភាក្សាអំពីការចុះអប់រំផ្សព្វផ្សាយអំពីជំងឺអេដស៍ នៅវិទ្យាល័យ ៥-ប្រជុំគណៈកម្មាធិការអេដស៍ខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ ផ្សព្វផ្សាយស្តីពី “គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨” ៦-បណ្តុះបណ្តាលស្តីពី “ការបង្ការ និងការធ្វើតេស្តស្វែងរកមេរោគអេដស៍ ដល់កងកម្លាំងប្រដាប់អាវុធ មន្ទីរទេសចរណ៍ មន្ទីរការងារ មន្ទីរអប់រំ យុវជននិង កីឡា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ម្ចាស់កន្លែងសេវាកម្សាន្ត និងអ្នកបំរើសេវាកម្សាន្តសប្បាយ” និង៧-ពិភាក្សាអំពីពង្រាងផែនការអេដស៍ខេត្តឆ្នាំ២០២៥ ឆ្លងគណៈកម្មាធិការ ប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត។
ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីកិច្ចប្រជុំពិភាក្សានេះ សមាជិកទាំងអស់ពិតជាចូលរួមសហការ ធ្វើយ៉ាងណាឱ្យកិច្ចការទាំងអស់ដែលបានលើកឡើង សម្រេចបានជោគជ័យតាមផែនការ ដែលបានគ្រោងទុក ទន្ទឹមនេះកិច្ចការអនុវត្តបន្តត្រូវអនុវត្តឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត៕
នៅសាលប្រជុំមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤