រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំឫស្សីជ្រុំ និងការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលស្រុកថ្មបាំងសូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ភ្លួង សាត នាយរងប៉ុស្ដិ៍នគរបាលឫស្សីជ្រុំ ព្រមទាំងគ្រួសារ ដែលបានឧបត្ថម្ភថវិកាដើម្បីចូលរួមក្នុងការសាងសង់ រោងដោល មត្តេយ្យសិក្សាសហគមន៍នៅ វាលទ្រៀកស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ។

រដ្ឋបាលឃុំឫស្សីជ្រុំ និងការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលស្រុកថ្មបាំងសូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ភ្លួង សាត នាយរងប៉ុស្ដិ៍នគរបាលឫស្សីជ្រុំ ព្រមទាំងគ្រួសារ ដែលបានឧបត្ថម្ភថវិកា ចំនួន ៥៥,៥៥៥ រៀល ដើម្បីចូលរួមក្នុងការសាងសង់ រោងដោល មត្តេយ្យសិក្សាសហគមន៍ មានទំហំ៥×៦ ម៉ែត្រ នៅវាលទ្រៀកស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដែលជាប្រយោជន៍ដល់កូនចៅ បងប្អូន ប្រជាពលរដ្ឋបានចូលរៀននៅមត្តយ្យសិក្សាសហគមន៍។ក្នុងនាមរដ្ឋបាលឃុំឫស្សីជ្រុំ និងការិល័យអប់រំស្រុកជំនួសមុខឱ្យប្រជាពលរដ្ឋ សូមជូនពរ លោក ភ្លួង សាត នាយរងប៉ុស្ដិ៍នគរបាលឫស្សីជ្រុំ ព្រមទាំងគ្រួសារ  ឪ្យជួបប្រទះពុទ្ធពរទាំង៤ប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច។

ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥

ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។

អត្ថបទទាក់ទង