រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អនុសាខាកាកបាទស្រុកគិរីសាគរ​ ស.ស.យ.ក​ ស្រុកគិរីសាគរ​ និងរដ្ឋបាល ឃុំកោះស្តេច បានឧបត្ថម្ភដល់អ្នកជម្ងឺក្រីក្រ ដែលត្រូវបញ្ជូនទៅពិនិត្យព្យាបាលជម្ងឺ នៅមន្ទីរពេទ្យរាជធានីភ្នំពេញជាបន្ទាន់

ថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០២០​ តាមកាណែនាំរបស់លោកអភិបាលស្រុកគិរីសាគរ និងជាប្រធានអនុសាខាកាកបាទក្រហម បានចាត់ឱ្យសមាជិកអនុសាខាកាកបាទក្រហមស្រុក ឧបត្ថម្ភថវិកាចំនួន ២០០,០០០​ រៀល​ ជាមួយគ្នានេះដែរក៏មានការចូលរួមឧបត្ថម្ភពី ស.ស.យ.ក​ ស្រុក​ ចំនួន​ ១០០,០០០​ រៀល​ និងរដ្ឋបាលឃុំកោះស្តេច​ ចំនួន ២០០,០០០​ រៀល​ សរុបរួមចំនួន ៥០០,០០០​ រៀល​ ជូនដល់អ្នកជម្ងឺក្រីក្រឈ្មោះ​ គឹម​ ណា​ ភេទស្រី​ អាយុ​ ៦៣ឆ្នាំ​ រស់នៅភូមិកោះស្តេច ឃុំកោះស្តេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង ដែលត្រូវបញ្ជូនបន្ទាន់ទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។

អត្ថបទទាក់ទង