/ / /

ក្រុមការងារយេនឌ័រតំបន់ប្រតិបត្តិការសឹករងកោះកុង បានចុះសួរសុខទុក្ខយោធិននារី ដែលកំពុងសម្រាកលំហែរមាតុភាពនៅតាមគេហដ្ឋាន

ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ កញ្ញាវរសេនីយ៍ឯក ប៉ែន សុភាព មេបញ្ជាការរង និងជាប្រធានក្រុមការងារយេនឌ័រ តំបន់ប្រតិបត្តិការសឹករងកោះកុង តំណាងលោកមេបញ្ជាការ បានដឹកនាំក្រុមការងារនំាយកកន្រ្តកផ្លែឈើ និងថវិកា មួយចំនួន ទៅប្រគល់ជូនដល់យោធិននារីចំនួន ០៣ នាក់ដែលកំពុងសម្រាកលំហែរមាតុភាពនៅគេហដ្ឋាន ។
ឆ្លៀតយកឱកាសនោះដែរកញ្ញាវរសេនីយ៍ឯក ប៉ែន សុភាព មេបញ្ជាការរង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ដែលជានិច្ចកាលលោកតែងតែគិតគូដល់យោធិននារីយើងគ្រប់ពេលវេលា មិនថាក្នុងពេលជាយោធិន ឬជានិវត្តជននោះទេ  និងសូមផ្តាំផ្ញើក្នុងអំឡុងសម្រាកលំហែមាតុភាពនេះត្រូវខិតខំថែបំប៉នសុខភាពឲ្យបានល្អទាំងម្តាយ និងកូន ។
ជាទីបញ្ចប់សូមជូនពរឲ្យយោធិននារីយើងមានសុខភាពល្អដើម្បីបន្តរួមចំណែកបំរើក្នុងកិច្ចការងាររបស់អង្គភាព និងជាតិមាតុភូមិ ឲ្យកាន់តែរីកចំរើននិងការអភិវឌ្ឍន៍។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំកោះស្តេច ចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា​ និងជនមានពិការភាព​ ជូនដល់គ្រួសារក្រីក្រ​ដែលមានបណ្ណសមធម៌​ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមចែក សំភារ:សិក្សា និងទឹកដោះគោ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាពាមកាយ ដែលជាអំណោយរបស់ក្រុមហ៊ុន(NN)

  • រដ្ឋបាលស្រុកថ្មបាំង/
    06/12/2025

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានចេញល្បាតក្នុងមូលដ្ឋាន សហការជាមួយលោកមេភូមិ អនុភូមិ និងសមាជិកភូមិកោះ បានចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងចុះបើកវេទិការសាធារណៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/12/2025

    លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុកលោក ខេង គង់ អភិបាលរងស្រុក តំណាងឲ្យ លោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាស្តីពីគោលនយោបាយកញ្ជប់ជាតិអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    06/12/2025

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រៀបចំពិធីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

  • ហេង គីមឆន/
    06/12/2025

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្នែកលើយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ”