រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ លីម​ ភឿន​ អភិបាលស្តីទី​ នៃស្រុកកោះកុង​ អញ្ជើញ​ដឹកនាំ​ការិយាល័យ​ពាក់ព័ន្ធ​ ចូលរួម​សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែង គ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (ឆ្នាំ២០២៤-២០២៨)

ស្រុកកោះកុង ៖​ ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥​ លោក​ លីម​ ភឿន​ អភិបាលស្តីទី​ និងលោក​ កាយ​ អួយ​ សមាជិក​ក្រុមប្រឹក្សាស្រុកកោះកុង​ បានដឹកនាំលោក​នាយករដ្ឋបាល​ និងលោក​ប្រធានការិយាល័យ​អប់រំ​យុវជន​ និង​កីឡា​ ប្រធានការិយាល័យ​ផែនការ​និងគាំទ្រឃុំ​ សង្កាត់​ ប្រធានការិយាល័យ​រដ្ឋបាល​ និងហិរញ្ញវត្ថុ​ ប្រធានការិយាល័យ​គ្រប់គ្រង​ធនធាន​មនុស្ស​ លោកស្រីប្រធាន​គណៈកម្មាធិការ​ពិគ្រោះយោបល់​កិច្ចការស្រ្តី​ និងកុមារ​ និង​លោកស្រី​អនុប្រធាន​ការិយាល័យ​សង្គមកិច្ច​ និងសុខុមាលភាពសង្គម​ ស្រុកកោះកុង​  ចូលរួម​សិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការបង្កើនចំនួនស្ត្រីក្នុងមុខតំណែង គ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (ឆ្នាំ២០២៤-២០២៨)  តាមរយៈប្រព័ន្ធបញ្ជូនសំលេង និងរូបភាព Zoom នៅសាលប្រជុំសាលាស្រុកកោះកុង​ ក្រោមអធិបតីភាពលោកជំទាវ  គឹម  ស៉ីផាត់  រដ្ឋលេខាធិកាប្រចាំការ​ ក្រសួងកិច្ចការនារី

អត្ថបទទាក់ទង