រដ្ឋបាលឃុំឫស្សីជ្រុំ និងការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលស្រុកថ្មបាំងសូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ កញ្ញា ផាត់ ម៉ុយគីម ដែលបានឧបត្ថម្ភថវិកា ចំនួន ៥០,០០០ រៀល ដើម្បីចូលរួមក្នុងការសាង សង់ រោងដោលមត្តេយ្យសិក្សាសហគមន៍ មានទំហំ៥×៦ ម៉ែត្រ នៅ វាលទ្រៀកស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដែលជាប្រយោជន៍ដល់កូនចៅ បងប្អូន ប្រជាពលរដ្ឋបានចូលរៀននៅមត្តយ្យសិក្សាសហគមន៍។ក្នុងនាមរដ្ឋបាលឃុំឫស្សីជ្រុំ និងការិល័យអប់រំស្រុកជំនួសមុខឱ្យប្រជាពលរដ្ឋ សូមជូនពរ កញ្ញា ផាត់ ម៉ុយគីម ឪ្យជួបប្រទះពុទ្ធពរទាំង៤ប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច។
ថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥
ប្រភពរដ្ឋបាលឃុំឬស្សីជ្រុំ។

