/ / /

លោក​វរសេនីយ៍ទោ​ ដូង​ វណ្ណា​ អធិការ​នគរបាល​ស្រុក​ស្រែ​អំបិល​ បានដឹកនាំ​កម្លាំង​​ចុះ​ពិនិត្យ​ និង​ណែនាំ​ដល់​អាជីវករ​ក្នុង​ផ្សារ​ស្រែអំបិល​ ហាមមិនអោយលក់ដូរ​ ឬចែកចាយ​នូវ​គ្រឿងផ្ទុះ​គ្រប់ប្រភេទ(ផាវ​ កាំជ្រួច​)​

ដោយអនុវត្ត​តាម​បទបញ្ជា​របស់​លោ​ក​ ឧត្ដម​សេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​
-និង​អនុវត្ត​តាម​សេចក្ដី​ណែនាំ​របស់​រដ្ឋ​បាល​​ស្រុក​ស្រែអំបិល
​ លោក​វរសេនីយ៍ទោ​ ដូង​ វណ្ណា​ អធិការ​នគរបាល​ស្រុក​ស្រែ​អំបិល​ បានដឹកនាំ​កម្លាំង​​ចុះ​ពិនិត្យ​ និង​ណែនាំ​ដល់​អាជីវករ​ក្នុង​ផ្សារ​ស្រែអំបិល​ ហាមមិនអោយលក់ដូរ​ ឬចែកចាយ​នូវ​គ្រឿងផ្ទុះ​គ្រប់ប្រភេទ(ផាវ​ កាំជ្រួច​)​ ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​ និងវៀតណាម​ នាពេល​ខាង​មុខ​ ការដុតផាវ កាំជ្រួច​ ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិ ចិន វៀតណាម នាំអោយ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ និង​បាត់​បង់​សណ្ដាប់ធ្នាប់​សង្គម​ ពិសេសនាំឱ្យកើតគ្រោះអគ្គីភ័យ បន្ថែម​ពី​លើ​នោះ​លោក​អធិការ​ ក៏​បាន​ណែនាំ​ដល់​អាជីវករ​ និង​ប្រជាពលរដ្ឋ​អោយមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​សែន​ព្រេន​ (ភ្លេីងធូប​ ភ្លេីងទៀន-ល-)​ ដែលអាច​បង្ករ​អោយមាន​គ្រោះ​អគ្គីភ័យ​កេីតឡេីង​ជាយថាហេតុ​៕

ថ្ងៃសុក្រ ១១ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពស ២៥៦៨
ត្រូវនឹងថ្ងៃទី​ ២៤ខែមករា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារធ្វេីចម្រឹងសំណាញ់ដែកដាក់ជំនួសវិញ​ ដេីម្បីមានភាពងាយស្រួលសម្អាតនៅពេលកកស្ទះ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ និងភ្ញៀវទេសចរណ៍ងាយស្រួលធ្វេីដំណេីរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយសេចក្តីណែនាំ លេខ០០៤/២៦ ស ណ ន ចុះនៅថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆាំ្ន២០២៦ របស់រដ្ឋបាលខេត្តកោះកុង ស្ដីពីវិធានការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គីភ័យដាយថាហេតុ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/02/2026

    រដ្ឋបាលឃុំភ្ញីមាស ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ចាស់ជរា ជនពិការភាព ដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ ចំនួន១៤គ្រួសារ

  • មន្ទីរកិច្ចការនារី/
    11/02/2026

    លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរ បានចូលរួមពិធីសម្ពោធ ប្រគល់ ទទួលដាក់ឱ្យប្រើប្រាស់អគារបណ្ណាល័យចំនួន ១ខ្នង ជាអំណោយរបស់ក្រុមហ៊ុនឆាយណាហ៊រទានឡូវើស្ទឹងឫស្សីជ្រុំ ហាយដ្រូ-អេឡិចទ្រិកប្រជេក (ខេមបូឌា) ខមភេនី លីមីធីត ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលាបឋមសិក្សាទីរួមខេត្ត។

  • រដ្ឋបាលស្រុកថ្មបាំង/
    10/02/2026

    លោក ម៉ែន វិបុល ជំទប់ទី២ឃុំជីផាតបានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍនជនបទ ឆ្នាំ២០២៥-២០៣៥ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។

  • មន្ទីរផែនការ/
    11/02/2026

    លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធី ប្រគល់ និងទទួលកម្មវិធីគ្រប់គ្រងប្រព័ន្ធទិន្នន័យមូលដ្ឋាន ឃុំ សង្កាត់ រវាងអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ