លោក ទី យោង មេឃុំដងពែង បានចាត់លោក កៅ ប៊ុនថាន់ ជំទប់ទី១ និងលោក សុខ ភែន ស្មៀនឃុំដងពែង ចូលរួមកិច្ចប្រជុំបូកសរុបបញ្ហា និងដំណោះស្រាយ និងការវិភាគស្ថានភាពស្រុក សម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍ស្រុកប្រាំឆ្នាំ(២០២៥-២០២៩) ក្រោមការអញ្ជើញជាអធិបតី លោក ហុង ប្រុស អភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល ។
ដែលប្រពឹត្តនៅ សាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង
នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័កព.ស.២៥៦៨
ត្រូវនឹង ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥
ប្រភព៖ ថន ហាប់
