នៅវេលាម៉ោង២:០០នាទីរសៀល លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣២ ឆ្នាំទី៣ អាណត្តិទី៥ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាឃុំកោះកាពិ ។
សមាសភាពចូលរួម ៖ លោក សំ សំអុល សមាជិកក្រុមប្រឹក្សាស្រុកកោះកុង សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកចំនុចឡាំដាំ មេភូមិ១ មេភូមិ២ និង មេភូមិកោះស្រឡៅ នៃឃុំកោះកាពិ អនុប្រធានសហគមន៍ការពារតំបន់ធម្មជាតិកោះកាពិ អនុប្រធានសហគមន៍ការពារតំបន់ធម្មជាតិកោះស្រឡៅ និងតំណាងប៉ុស្តិ៍សុខភាពឃុំកោះកាពិ សរុបចំនួន ១៨នាក់ ស្រី ០១នាក់ នៅសាលាឃុំកោះកាពិ។
ថ្ងៃ ព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥













