រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ខឹម ភុនសុវណ្ណ ជំទប់ទី១ ឃុំត្រពាំងរូង និងលោក លោកស្រីជាសមាជិកគណ:កម្មការគ្រប់គ្រង់គ្រោះមហន្តរាយ ឃុំត្រពាំងរូង បានចូលរួមជាមួយ ក្រុមការងារ អង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហាធម៌

វេលាម៉ោង ០៨:០០ នាទីព្រឹក លោក ខឹម ភុនសុវណ្ណ ជំទប់ទី១ ឃុំត្រពាំងរូង និងលោក លោកស្រីជាសមាជិកគណ:កម្មការគ្រប់គ្រង់គ្រោះមហន្តរាយ ឃុំត្រពាំងរូង បានចូលរួមជាមួយ ក្រុមការងារ អង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហាធម៌ ដឹកនាំដោយលោក ម៉េងហាក់ វិឆ្ឆ័យ នាយកប្រតិបត្តិអង្គការមជ្ឈមណ្ឌលម្លប់ព្រហ្មវិហាធម៌ មានសមាជិកចំនួន ០៣នាក់ប្រុស​ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុ ប្រព័ន្ធប្រកាសឲ្យដឹងមុន ការលើកកម្ពស់សមភាពយេនឌ័រ និងពិការភាពប្រកបដោយបរិយាបន្ន និងគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយភាពធន់ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុហៅថា (ហៅកាត់ថាគម្រោងការី ប-CAREP) ចំនួន០២ និងមានអ្នកចូលរួមសរុបចំនួន១៤ នាក់ ស្រី ៣នាក់ នៅសាលាឃុំត្រពាំងរូង។

ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥
January 23, 2025

អត្ថបទទាក់ទង