រដ្ឋបាលឃុំជ្រោយប្រស់,ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៣:០០នាទីរសៀល លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានដឹកនាំ លោក ប៉ែត សុជាតិ ជំទប់ទី១ ស្មៀនឃុំ ឧបត្ថម្ភសម្លៀកបំពាក់កីឡាចំនួន ១៥ឈុត ដល់ក្រុមកីឡាករបាល់ទាត់នៃអនុវិទ្យាល័យជ្រោយប្រស់ នៅសាលាអនុវិទ្យាល័យជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។


