រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំឫស្សីជ្រុំ និងការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលស្រុកថ្មបាំងសូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ធីវ គានថាវ នាយករងរដ្ឋបាលសាលាក្រុងខេមរភូមិន្ទព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកាដើម្បីចូលរួមក្នុងការសាងសង់រោងដោលមត្តេយ្យសិក្សាសហគមន៍ នៅវាលទ្រៀកស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

រដ្ឋបាលឃុំឫស្សីជ្រុំ និងការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលស្រុកថ្មបាំង
 
សូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ធីវ គានថាវ នាយករងរដ្ឋបាលសាលាក្រុងខេមរភូមិន្ទ  ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកា ចំនួន ៤០,០០០ រៀល ដើម្បីចូលរួមក្នុងការសាងសង់រោងដោលមត្តេយ្យសិក្សាសហគមន៍ មានទំហំ៥×៦ ម៉ែត្រ នៅវាលទ្រៀកស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដែលជាប្រយោជន៍ដល់កូនចៅ បងប្អូន ប្រជាពលរដ្ឋបានចូលរៀននៅមត្តយ្យសិក្សាសហគមន៍។

ក្នុងនាមរដ្ឋបាលឃុំឫស្សីជ្រុំ និងការិល័យអប់រំស្រុកជំនួសមុខឱ្យប្រជាពលរដ្ឋ សូមជូនពរ លោក ធីវ គានថាវ នាយករងរដ្ឋបាលសាលាក្រុងខេមរភូមិន្ទ ព្រមទាំងក្រុមគ្រួសារ ឪ្យជួបប្រទះពុទ្ធពរទាំង៤ប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមទទួលបានជោគជ័យគ្រប់ភារកិច្ច។

ថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥

ប្រភពរដ្ឋបាលឃុំឫស្សីជ្រុំ។

អត្ថបទទាក់ទង