/ / /

លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្ត បានបាននាំយកថវិកាបេឡាមរណសង្គ្រោះ និងថវិកាសប្បុរសជន ព្រមទាំងគ្រឿងឧបភោគបរិភោគ មួយចំនួន ប្រគល់ជូនដល់គ្រួសារនៃសពលោក ឡុង សម្បូរ(និវត្តជន)ជាសមាជិកស អ កនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្ត បានដឹកនាំមន្ទីរសង្គមកិច្ចខេត្ត ក្រុមលេខាធិការដ្ឋានស អ កខេត្ត ប្រធាន អនុប្រធាន គណៈកម្មាធិការស អ ក ក្រុងខេមរភូមិន្ទ ប្រធានកិត្តិយសស អ កសង្កាត់ស្មាច់មានជ័យនិងប្រធានសាខាស អ កសង្កាត់ស្មាច់មានជ័យ បាននាំយកថវិកាបេឡាមរណសង្គ្រោះ ៤លានរៀល។
និងអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១នៃសមាគមអតីតយុទ្ធជនកម្ពុជានឹងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមានដូចខាងក្រោម! 
១/អង្ករចំនួន២បាវតូច ស្មើចំនួន៥០គីឡូក្រាម ទឹកត្រីចំនួន១កេស ទឹកសុីអុីវចំនួន១កេសនិងមីចំនួន១កេសតូច។
២/ថវិកាលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តជាប្រធានកិត្តិយសស អ កខេត្តឧបត្ថម្ភថវិកាចំនួន៥០មុឺនរៀល។
៣/លោក រស់ វីរ៉ាវុធ ប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត អនុប្រធានស អ កខេត្ដឧបត្ថម្ភថវិកា ៥មុឺនរៀល។
ប្រគល់ជូនដល់គ្រួសារនៃសពលោក ឡុង សម្បូរ(និវត្តជន)ជាសមាជិកស អ កនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបាន ទទួលមរណភាពកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ January 20, 2025

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    09/12/2025

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្ត្រីរាជការសាលាស្រុក អាជ្ញាធរភូមិ ឃុំ អមដំណើរ លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យទីតាំងសុវត្ថិភាព នៅស្រុកបូទុមសាគរ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    09/12/2025

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី “ប្រព័ន្ធគាំពារសង្គមឆ្លើយតបនឹងយេនឌ័រ”

  • រដ្ឋបាលស្រុកថ្មបាំង/
    09/12/2025

    លោក ម៉ឹក ឡាំង ជំទប់ទី១ឃុំប្រឡាយ និងលោកស្រី ជុច ស្ដើង សមាជិកក្រុមប្រឹក្សាឃុំ (ជាអ្នកទទួលពិន្ទុក អ.ក.ន.ក) អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។

  • រដ្ឋបាលស្រុកថ្មបាំង/
    09/12/2025

    លោក សុខ ខ្មៅ មេឃុំប្រឡាយ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិភាក្សាអំពីគម្រោងឥណទានកាបូនក្នុងភូមិសាស្ត្រ ខេត្តកោះកុង។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    09/12/2025

    លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រី ចូលរួមវេទិកា ពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្ត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    09/12/2025

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រី ចូលរួមសិក្ខាសាលាស្ដីពីការរៀបចំរបាយការណ៍សមិទ្ធកម្ម និងការវាយតម្លៃសមិទ្ធកម្មនៃការអនុវត្តថវិកាជូនមន្ត្រីក្រោមឱវាទក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា