លោក អុិន ម៉េង សមាជិកក្រុមប្រឹក្សាឃុំបានដឹកនាំអាជ្ញាធរភូមិសុវណ្ណាបៃតង និងអាជ្ញាធរភូមិប្រលាន បានចូលរួមសហការជាមួយលោក នាង ពិសិដ្ឋ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន លោក សុក ហុង មន្ត្រីកិច្ចសន្យាសាលាស្រុកបូទុមសាគរ និងមានការចូលរួមពី មន្ត្រីនៃឧទ្យានជាតិបូទុមសាគរ មន្ត្រីនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង លោកប្រធាន និងសមាជិកសហគមន៍សុវណ្ណាបៃតង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួន ១៩៦នាក់ ចូលរួមយុទ្ធនាការសម្អាតអនាម័យបរិស្ថានក្នុងភូមិសុវណ្ណាបៃតង និងផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងដល់ប្រជាពលរដ្ឋ ចាប់ពីចំណុចព្រំប្រទល់ក្បាលថ្នល់ភូមិប្រលាន និងភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ។
ប្រភព:រដ្ឋបាលឃុំកណ្តោល
===============
ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក