រដ្ឋបាលឃុំជ្រោយប្រស់,ព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នាវេលាម៉ោង ០៨:០០ នាទីព្រឹក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារ ឃុំជ្រោយប្រស់ (គ.ក.ន.ក) បានរៀបចំកិច្ចប្រជុំប្រចាំខែមករា ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្តនៅខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយលោក យិន កេង អនុប្រធានគណ:កម្មាធិកា គ.ក.ន.ក ឃុំជ្រោយប្រស់ និងមានការចូលរួមពី លោក លោកស្រី សមាជិក គ.ក.ន.ក ឃុំ និងក្រុមទ្រទ្រង់សុខភាពភូមិទាំងពីរ សរុបចំនួន ១៣រូប ស្រី ៣រូប នៅសាលាឃុំជ្រោយប្រស់។







