/ / /

សេចក្តីជូនដំណឹងរដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមជម្រាបជូនលោកលោកស្រី ម្ចាស់ពាណិជ្ជកម្ម សិប្បកម្ម សេវាកម្ម ផ្ទះសំណាក់ អាហារដ្ឋានទេសចរណ៍ ទីតាំងលក់និងប្តូរប្រេងម៉ាស៊ីន លក់ហ្គាស បញ្ចូលហ្គាស សេវាជួសជុលម៉ូតូ សិប្បកម្មជាងកាត់កញ្ចក់ ផ្សារដែក កាត់ដែក កីឡាស្នូកយ័រកំសាន្តចំនួនពីរតុឡើងទៅមេត្តាជ្រាបថា ដើម្បីមានភាព ងាយស្រួលក្នុងការគ្រប់គ្រង និងបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវមានប្រសិទ្ធភាព តម្លាភាព ស្របតាម ច្បាប់ស្តីពីការគ្រប់គ្រងសិប្បកម្ម សេវាកម្ម វិស័យទេសចរណ៍ វិស័យថាមពល ដែលថ្នាក់ជាតិបានធ្វើប្រតិភូកម្មជូន រដ្ឋបាលថ្នាក់ក្រោមជាតិ

សេចក្តីជូនដំណឹងរដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមជម្រាបជូនលោកលោកស្រី ម្ចាស់ពាណិជ្ជកម្ម សិប្បកម្ម សេវាកម្ម ផ្ទះសំណាក់ អាហារដ្ឋានទេសចរណ៍ ទីតាំងលក់និងប្តូរប្រេងម៉ាស៊ីន លក់ហ្គាស បញ្ចូលហ្គាស សេវាជួសជុលម៉ូតូ សិប្បកម្មជាងកាត់កញ្ចក់ ផ្សារដែក កាត់ដែក កីឡាស្នូកយ័រកំសាន្តចំនួនពីរតុឡើងទៅមេត្តាជ្រាបថា ដើម្បីមានភាព ងាយស្រួលក្នុងការគ្រប់គ្រង និងបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវមានប្រសិទ្ធភាព តម្លាភាព ស្របតាម ច្បាប់ស្តីពីការគ្រប់គ្រងសិប្បកម្ម សេវាកម្ម វិស័យទេសចរណ៍ វិស័យថាមពល ដែលថ្នាក់ជាតិបានធ្វើប្រតិភូកម្មជូន រដ្ឋបាលថ្នាក់ក្រោមជាតិ រដ្ឋបាលស្រុកបូទុមសាគរសូមធ្វើការផ្សព្វផ្សាយនិងលិខិតបទដ្ឋានគតិយុត្តច្បាប់ពាក់ ព័ន្ធការធ្វើអាជីវកម្ម សេវាកម្មដែលមានទីតាំងនៅក្នុងស្រុកពុំទាន់បានសុំច្បាប់ អនុញ្ញាតប្រកបអាជីវកម្ម សេវាកម្ម ត្រូវមកដាក់ពាក្យស្នើសុំអនុញ្ញាតច្បាប់នូវការិយាល័យច្រកចេញចូលតែមួយ ឬមន្ត្រីជំនាញនៃរដ្ឋបាលស្រុកបូទុមសាគរ ដោយគិតចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ តទៅរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ជាកំហិតក្នុងករណី ម្ចាស់អាជីវកម្ម សិប្បកម្ម សេវាកម្មវិស័យទេសចរណ៍ វិស័យរ៉ែនិងថាមពលពុំបានអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលស្រុកពុំទទួលខុសត្រូវលើការធ្វើអាជីវកម្មរបស់លោក លោកស្រីឡើយ។រដ្ឋបាលស្រុកបូទុមសាគរសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា លោក លោកស្រី ម្ចាស់ពាណិជ្ជកម្ម សិប្បកម្ម សេវាកម្ម មេត្តាចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះអោយមានប្រសិទ្ធភាពខ្ពស់។សូម លោក លោកស្រី ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/12/2025

    យោងតាមការចង្អុលបង្ហាញរបស់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ មិនទាន់បានល្អប្រសើរ។សូមជម្រាបជូនដំណឹង ដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលស្ថិតនៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ មេត្តាជ្រាបថា ស្នាក់ការផ្គត់ផ្គង់ទឹកស្អាតកោះកុង( LYP Group ) បានលើកលែងការផាកពិន័យចំពោះការបង់ថ្លៃទឹកចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ បានល្អប្រសើរជាធម្មតា ឡើងវិញ

  • រដ្ឋបាលស្រុកថ្មបាំង/
    16/12/2025

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានចាត់ លោក ផុក ផានិត មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក អញ្ជើញចូលរួមប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាននៅរាជធានីភ្នំពេញ

  • មន្ទីរកិច្ចការនារី/
    16/12/2025

    លោកស្រី ឡុក សុម៉ាម៉េត និងមន្រ្តី ០២ រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ” ច្បាប់នឹងឯកសារក្បួននិតិវិធីប្រតិបត្តិការរបស់មន្ត្រី/ភ្នាក់ងារនគរបាលយុត្តិធម៌”

  • ហេង គីមឆន/
    16/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែសូមថ្លែងអំណរគុណចំពោះ សប្បុរសជន ដែលបានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងសម្ភារផ្សេងៗ ដើម្បីចូលរួមចំណែកដោះស្រាយការលំបាក របស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការ នៅតាមបណ្តោយព្រំដែន និងផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ជូនប្រជាជនភៀសសឹក នៅទីជម្រកសុវត្ថិភាព ដែលរដ្ឋបាលខេត្តបានរៀបចំ

  • មន្ទីរផែនការ/
    16/12/2025

    លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ របស់គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពី ប្រជាជននិងអភិវឌ្ឍន៍ ដើម្បីឆ្លើយតបនិងកម្មវិធីសកម្មភាព និងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ

  • រដ្ឋបាលស្រុកគិរីសាគរ/
    16/12/2025

    រដ្ឋបាលឃុំភ្ញីមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក លឹម ស៊ីណាក់ និងភរិយា ដែលបានឧបត្ថម្ភអង្ករចំនួន៥បាវ ក្នុង១បាវ៥០គីឡូក្រាម ទឹកបរិសុទ្ធ២០យួរ គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា២០០,០០០៛ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក